Real Madrid ចង់​ត​កុងត្រា​ជាមួយ​ម្ចាស់​ពាន Ballon d’Or បន្ថែម ២ ឆ្នាំ​ទៀត

យោង​តាម​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ​ថា​ម្ចាស់​ពាន​រង្វាន់ Ballon d’Or គឺ​កីឡាករ Luka Modric នឹង​សម្រេច​លើ​ការ​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​រយៈ​ពេល ២ ឆ្នាំ​ថែម​ទៀត​នៅ​ក្លឹប Real Madrid ពោល​គឺ​ត្រូវ​បន្ត​លេង​ឲ្យ​ក្លឹប​ដល់​រដូវ​ក្តៅ​នា​ឆ្នាំ ២០២១។

សារ​នេះ​ឆ្លើយតប​ទៅ​នឹង​ចចាមអារ៉ាម​ដែល​ល្ហិចល្ហៀង​តាំង​ពី​ឆ្នាំ​ ២០១៨ ដែល​ថា Inter Milan បាន​តាម​សម្លឹង​ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​ឥត​ឈប់ឈរ ដោយ​បែប​នេះ​ហើយ​ក្លឹប​នឹង​សម្រេច​បើក​ការ​ចរចា​លើ​កិច្ច​បន្ថែម​កុងត្រា​ថ្មី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

បើ​បន្ថែម​លើ​កុងត្រា ២ ឆ្នាំ​នេះ​ទៀត Modric នឹង​ឈាន​ដល់​វ័យ ៣៦ ឆ្នាំ​ហើយ បែប​នេះ​ទាក់ទិន​នឹង​គុណភាព​លេង​ក៏​យើង​នឹង​រង់ចាំ​មើល​ដោយ​ផ្ទាល់។

រំឭក​ថា​ខ្សែ​បម្រើ​វ័យ ៣៣ ឆ្នាំ​បាន​ផ្លាស់​ចេញ​ពី Spurs មក​ចូលរួម​នៅ​ស្តេច​ស​តាំង​ពី​ឆ្នាំ ២០១២ ដោយ​បង្ហាញ​ខ្លួន​បាន ២០០ លើក រក​បាន ១២ គ្រាប់​សរុប​ឲ្យ​ក្លឹប (ចំនួន​ប្រកួត​ក្នុង​ក្របខ័ណ្ឌ)។

ប្រភព: 9SportPro

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT