នាវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រថ្ងៃអាទិត្យទី ២៦ ឧសភា ក្លឹបយក្ស Barcelona នឹងត្រូវតតាំង Valencia ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey។
អ្នកមានបុណ្យនឹងត្រូវអវត្តមានដៃឆ្នើម Marc-Andre ter Stegen បន្ទាប់ពីកីឡាករអាល្លឺម៉ង់រូបនេះកំពុងសម្រាកព្យាបាលបញ្ហារបួសធ្ងន់ធ្ងរមួយ។ ដៃទីពីរ Jasper Cillessen នឹងត្រូវចូលមកជំនួសតំណែងនេះ ខណៈដែល Stegen នឹងគ្មានឈ្មោះសូម្បីតែនៅកៅអីបម្រុង។
បញ្ជាក់ថា Stegen បានបង្ហាញខ្លួន ៤៩ ប្រកួតសរុបឲ្យក្រុមយក្សកាតាឡាន់នារដូវកាល ២០១៨/១៩ រួមបញ្ចូលទាំង ៣៥ លើកនៅ LaLiga និង ១១ លើកនៅ Champions League ខណៈមាន ២ លើកនៅ Copa del Rey។ ប្រភព៖ Marca