លម្អិតពីក្រុមជម្រើសជាតិប៉ាគីស្ថាន មុនប៉ះកម្ពុជាក្នុងវគ្គជម្រុះវ៉ើលខាប់និងជើងឯកអាស៊ី

ក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងធ្វើដំណើរមកប៉ះកម្ពុជានាល្ងាចថ្ងៃទី០៦ ខែមិថុនាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះជុំដំបូងតំបន់អាស៊ី ឆ្ពោះទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០២២ នៅប្រទេសកាតា។

ប៉ាគីស្ថាន បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី២០០ ( FIFA Ranking ) ពិភពលោក ខណៈពួកគេទើបដំណើរការឡើងវិញបាន២ឆ្នាំ បន្ទាប់ពីត្រូវ FIFA ពិន័យកាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០១៧។ បើនិយាយពីប្រវត្តិនៅក្នុងការជម្រុះវ៉ើលខាប់នេះ ពួកគេមិនដែលឈ្នះសោះតាំងពីឆ្នាំ២០០១មក។ បើគិតពីការប្រកួតជម្រុះជុំដំបូង ១៤ប្រកួត ស្មើតែ៤ប្រកួតគត់ ក្រៅពីនេះគឺចាញ់ ហើយលទ្ធផលអាក្រក់បំផុតគឺចាញ់លីបង់ ៨-១ កាលពីឆ្នាំ២០០១។

យ៉ាងណាក្តី បើមើលពីបច្ចុប្បន្នពួកគេមានការត្រៀមខ្លួនល្អក្រោមការដឹកនាំរបស់គ្រូសញ្ជាតិប្រេស៊ីល José Antonio Nogueira ។ ក្នុងចំណោមកីឡាករ២២នាក់ដែលចេញទៅហាត់នៅបារ៉ែនគឺមានតែ១០នាក់ប៉ុណ្ណោះដែលលេងក្នុងស្រុក ក្រៅពីនេះជាកីឡាករនៅក្រៅប្រទេសហើយភាគច្រើនជាកូនកាត់ថែមទៀត។

សូមបញ្ជាក់ថា ជំនួបនា​ថ្ងៃ​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០១៩​នេះជា​ការ​ប្រកួត​ជើង​ទី​១ ខណៈជើង​ទី​២​ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​ កម្ពុជា នឹងទៅលេងនៅទឹកដីប៉ាគីស្ថានវិញ។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT