Man Utd ​នឹង​តែងតាំង Romero ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​តែងតាំង Romero ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ខ្លួន ​ប្រសិន​បើ​អ្នក​ចាំទី David de Gea ​ពិត​ជា​ចាកចេញ​ពី​ក្លឹប​មែន​នោះ។

De Gea ​បាន​បង្ហាញ​ចេតនា​ចង់​ចាកចេញ​ពី Old Trafford ​ហើយ ​ក្រោយ​ពី​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​ទៀត​ឡើយ ខណៈ​ដែល​កុងត្រា​ចាស់​នៅ​សល់​១​រដូវ​កាល​ទៀត​ប៉ុណ្ណោះ។ ការ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​នេះ​ដែរ គឺ​អាច​នឹង​បង្ខំ​ឱ្យ​បិសាច​ក្រហម ​លក់​រូបគេ​ចេញ​ហើយ​នា​រដូវ​ក្ដៅ​នេះ ​ជា​ជាង​ការ​ទុក​១​រដូវ​កាល​ទៀត ​ឱ្យ​កីឡាករ​ដើរ​ចេញ​ដោយ Free Free ។ ប្រសិន​បើ De Gea ​ចាកចេញ​មែន​នោះ ​លោក Solskjaer ​ក៏​ទំនង​មិន​ទិញ​អ្នក​ចាំ​ទី​ថ្មី​ដែរ ​ដោយ​យក Romero ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ខ្លួន​តែ​ម្ដង។

ក្រុម PSG ​គឺ​ជា​បេក្ខភាព​ទី​១​ក្នុង​ការ​នាំ​យក De Gea ​ពី Man Utd ​ទៅ។ ​ក្រុម​អ្នក​មាន​បារាំង​នេះ ​ផ្ដល់​តម្លៃ​ខ្លួន​ដល់​៦០​លាន​ផោន ​ដើម្បី​ផ្ដាច់​កុងត្រា​១​ឆ្នាំ​នៅ Old Trafford ​ហើយ ​ឱ្យ​កីឡាករ​ជាមួយ​ប្រាក់​ឈ្នួល​ខ្ពស់​ដល់​ទៅ ៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ថែម​ទៀត​ផង៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT