Varane៖ Real Madrid ​នឹង​ខ្លាំង​វិញ ​នៅ​ឆ្នាំ​ក្រោយ​នេះ​

ខ្សែ​ការពារ​ជម្រើស​ជាតិ​បារាំង​ Raphael Varane ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ចាកចេញ​ពី Real Madrid ​ឡើយ​នា​រដូវ​កាល​នេះ ​បើ​ទោះ​ជា​មាន​ក្លឹប​ដទៃ​ចាប់​អារម្មណ៍​ច្រើន​ក៏​ដោយ។

កីឡាករ​បារាំង​ខាង​លើ​នេះ ​ត្រូវ​បាន​ក្រុម Manchester United ​ចង់​បាន​ដើម្បី​ទៅ​ពង្រឹង​តំបន់​ការពារ​របស់​ខ្លួន។ យ៉ាងណាមិញ ​សាមី​ខ្លួន​បញ្ជាក់​ថា​មិន​ទាន់​ចង់​ចាកចេញ​ពី​ក្រុម​អេស្ប៉ាញ​នេះ​ទេ ​ព្រោះ​ចង់​បន្ដ​លេង​និង​ជួយ​ក្រុម​នេះ​ឱ្យ​ជោគជ័យ​ម្ដង​ទៀត ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ។

មិន​ត្រឹម​តែ​បន្ត​នៅ​ទៀត​ទេ ​Varane ​ក៏​មាន​ទំនុក​ចិត្ត​ថា​ក្រុម Real Madrid ​នឹង​បន្ដ​ដំណើរ​ជោគជ័យ ​ហើយ​វិល​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ​បាន​ដែរ​នា​រដូវ​កាល​ក្រោយ​នេះ។ ស្រប​ពេល​រដូវ​កាល​ទើប​​បញ្ចប់​ទៅ​នេះ​វិញ Varane ​ក៏​ចាត់​ទុក​ថា​ជា​រដូវ​កាល​អាក្រក់​បំផុត​សម្រាប់​ខ្លួន ​នៅ​ក្លឹប​អធិរាជ​ស​នេះ​ដែរ៕ប្រភព៖ BBC

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT