Sarri ​ឱ្យ Chelsea ​ដេញ​លោក​ចោល​តែ​ម្ដង ​បើ​អនាគត​ពឹង​ផ្អែក​លើ​ពាន Europa League ​

លោក Maurizio Sarri ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្រុម Chelsea ​ថា​គួរ​តែ​ដេញ​លោក​ចោល​នៅ​ពេល​នេះ​ទៅ ​ប្រសិន​បើ​ការ​សម្រេច​ចិត្ត​គឺ​ពឹង​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Europa League ​នោះ។

អនាគត​របស់​អ្នក​ចាត់ការ​អ៊ីតាលី​នេះ ​មិន​ច្បាស់​ឡើយ​នៅ Chelsea ​ក្រោយ​ពី​មាន​ដំណឹង​ថា​ក្រុម​នេះ​ចង់​យក Lampard ​មក​ដឹក​នាំ​ក្រុម​ជំនួស ​ហើយ​លោក Sarri ​នេះ​ទៅ​ដឹក​នាំ​ក្រុម Juventus ​វិញ។ ខណៈ​ដែល​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​អនាគត​របស់​អតីត​អ្នក​ចាត់ការ​ក្រុម Napoli ​នេះ ​គឺ​ពឹង​ផ្អែក​លើ​លទ្ធផល Europa League ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម Arsenal ​នោះ​ហើយ។

ឆ្លើយ​តប​ជាមួយ​ការ​និយាយ​ដូច្នេះ ​លោក Sarri ​បាន​បញ្ជាក់​ថា​៖ “​ប្រសិន​បើ​ស្ថានភាព​ដូច​អ្វី​ដែល​និយាយ​នេះ​មែន ​សូម​ពួកគេ​បណ្ដេញ​ខ្ញុំ​ចោល​នៅ​ពេល​នេះ​ទៅ។ ​វា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ ដែល​កាត់​សេចក្ដី​ការងារ​ត្រឹម​រយៈពេល​១០​ខែ​នោះ។ ​ខ្ញុំ​សល់​កុងត្រា​២​ឆ្នាំ​នៅ​ទី​នេះ ​ហើយ​ខ្ញុំ​ក៏​មិន​មាន​ទំនាក់ទំនង​ជាមួយ​ក្លឹប​ដទៃ​ឡើយ។ ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​អង់គ្លេស”៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT