ចេញ​បញ្ជី​ឈ្មោះ​ហើយ អាល្លឺម៉ង់​បាត់​តារា​ឆ្នើម ២ រូប​ត្រៀម​ទុក​តតាំង Euro 2020 វគ្គ​ជម្រុះ

ក្នុង​ការ​តតាំង​វគ្គ​ជម្រុះ​ទល់​ក្រុម​ជម្រើស​ជាតិ​បេឡារុស្ស​និង​អេស្តូនី​នា​អំឡុង​ខែ​មិថុនា​ខាង​មុខ ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​នឹង​ត្រូវ​អវត្តមាន​កីឡាករ​ឆ្នើម ២ រូប​រួម​មាន​ខ្សែ​បម្រើ Toni Kroos និង​អ្នកចាំទី​ Marc-Andre ter Stegen។

អ្នក​ទាំង​ពីរ​ត្រូវ​ខកខាន​ការ​ជួយ​ក្រុម ដោយ​សារ​រង​បញ្ហា​របួស ដោយ​នៅ​តំណែង​អ្នកចាំទី Manuel Neuer ដៃ​ស្អិត​របស់ Bayern Munich នឹង​មក​ចូល​រួម​ជំនួស។ យ៉ាងណាមិញ​សម្រាប់ Stegen មិន​ត្រឹម​តែ​បញ្ហា​នៅ​ជម្រើស​ជាតិ​មួយ​ទេ ទៀត​សោត​ការ​លេង​ឲ្យ​ក្លឹប FC Barcelona ក៏​ត្រូវ​អវត្តមាន​នៅ​ជំនួប​សំខាន់​នា​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Copa del Rey ទល់ Valencia នា​ថ្ងៃ​សោរ៍​នេះ​ផង​ដែរ។

ខាង​ក្រោម​បង្ហាញ​ពី​បញ្ជី​កីឡាករ​សរុប​របស់​ក្រុម​អាល្លឺម៉ង់៖

Bernd Leno (Arsenal), Manuel Neuer (Bayern Munich), Kevin Trapp (Eintracht Frankfurt); Matthias Ginter (Borussia Monchengladbach), Marcel Halstenberg (RB Leipzig), Jonas Hector (Cologne), Lukas Klostermann (RB Leipzig), Thilo Kehrer (Paris Saint-Germain), Nico Schulz (Hoffenheim), Niklas Stark (Hertha Berlin), Niklas Sule (Bayern Munich), Jonathan Tah (Bayer Leverkusen); Julian Brandt (Bayer Leverkusen), Kai Havertz (Bayer Leverkusen), Julian Draxler (Paris Saint-Germain), Serge Gnabry (Bayern Munich), Leon Goretzka (Bayern Munich), Joshua Kimmich (Bayern Munich), Ilkay Gundogan (Manchester City), Leroy Sane (Manchester City), Marco Reus (Borussia Dortmund), Timo Werner (RB Leipzig).

ប្រភព៖ FoxSportAsia

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT