Rakitic បើក​ដៃ​ស្វាគមន៍​ទទួល Griezmann មក​ចូលរួម​នៅ Barcelona

ត្បិត​អី​ការ​ប្រកាស​ពី​ដំណឹង​ផ្លាស់​ចូល​របស់ Antoine Griezmann មិន​ទាន់​សម្រេច​ទៅ​បាន​ជា​ផ្លូវការ ប៉ុន្តែ​ភាគរយ​ខ្ពស់​បំផុត​គឺ​កីឡាករ​បារាំង​រូប​នេះ នឹង​ត្រូវ​ក្លាយ​ជា​កូន​ក្រុម​ចំណូល​ថ្មី​របស់ Barcelona នា​រដូវ​កាល​ក្រោយ។

ឆ្លើយតប​នឹង​ដំណឹង​ល្ហិចល្ហៀង​ឥត​ឈប់ឈរ ខ្សែ​បម្រើ​ឆ្នើម Ivan Rakitic ក៏​បាន​ប្រាប់​សារព័ត៌មាន Mundo Deportivo ដូច្នោះ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​នឹង​មាន Griezmann ក្នុង​ក្រុម​របស់​ខ្ញុំ ​ត្បិត​អី​ឆ្នាំ​ទៅ​គាត់​បាន​បំផ្លាញ​ក្តី​សុបិន​នៃ​ការ​ឈ្នះ World Cup ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត​គាត់”។

កីឡាករ​ក្រូអាត​រូប​នេះ​បន្ត៖ “Griezmann ជា​កីឡាករ​កំពូល​មួយ​រូប ដោយ​គាត់​បាន​ឈ្នះ​សឹង​គ្រប់​យ៉ាង​ហើយ​អាច​លេង​នៅ​គ្រប់​ក្លឹប​ណា​ទាំង​អស់”។

បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ [Griezmann] បាន​ចាយ​ពេល ៥ ឆ្នាំ នៅ​ក្លឹប Atletico Madrid ដោយ​បង្ហាញ​ខ្លួន​បាន ១៨០ ប្រកួត​សរុប រក​បាន ៩៤ គ្រាប់។ ប្រភព៖ Marca

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT