[ផ្លូវការ] Dortmund យក​បាន Hazard ទី​ពីរ​របស់​បែលហ្សិក ​ជាប់​កុងត្រា​ដល់​ឆ្នាំ ២០២៤

ក្លឹប Borussia Dortmund កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ក្នុង​ការ​នាំ​យក Thorgan Hazard ​ចេញ​ពី​ក្លឹប Borussia Mongchengladbach ​មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​ជាមួយ​កុងត្រា​ដល់​ឆ្នាំ ២០២៤។

តាម​ការ​ប្រកាស​កីឡាករ​បែលហ្សិក​រូប​នេះ ​បាន​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ Dortmund ​បន្ទាប់​ពី​រូប​គេ​ចាយ​ពេល ៥ ឆ្នាំ​នៅ Mongchengladbach ​ដោយ​រក​បាន ៤៦ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ទាំង ១៨២ លើក​សរុប។

ស្ថិត​នៅ​តម្លៃ​ខ្លួន​ប្រមាណ ២៥,៥ លាន​អឺរ៉ូ ​សាមី​ខ្លួន Hazard បាន​បញ្ជាក់​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ជាមួយ​ពេលវេលា​ ៥ ឆ្នាំ​នៅ Borussia Monchengladbach ពោល​គឺ​វា​ជា​ការ​ចងចាំ​ដ៏​ល្អ​មួយ ហើយ​នេះ​ក៏​ជា​ពេល​ដ៏​សក្តិសម​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​ការ​ផ្លាស់​ទៅ​ជំហាន​បន្ទាប់ ហើយ​ក៏​មោទនភាព​នាម​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប Borussia Dortmund ដែល​ជា​ក្លឹប​កំពូល​មាន​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ”។ ប្រភព: BeSoccer

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT