Pulisic ​ចង់​ក្លាយ​ជា Hazard ​ថ្មី​របស់ Chelsea ​

Christian Pulisic ​បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ ​ឱ្យ​ក្រុម​ Chelsea ​ដើម្បី​ត្រៀម​លេង​ពាន​រង្វាន់​មិត្តភាព​បើក​រដូវកាល​ខាង​មុខ​នេះ។

Pulisic ​បាន​ចុះ​កុងត្រា​៥​ឆ្នាំ​កន្លះ​ជាមួយ​ក្រុម Chelsea ​កាល​ពី​ខែ​មករា​កន្លង​ទៅ ប៉ុន្តែ​មិន​បាន​លេង​ឱ្យ​តោ​ខៀវ​ឡើយ​តាំង​ពី​ខែ​មករា​នោះ​មក ​ព្រោះ​ក្រុម Dortmund ​បាន​ខ្ចី​ជើង​គេ​ទៅ​វិញ។ កីឡាករ​អាមេរិក​រូប​នេះ ​ទើប​តែ​បាន​មក​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ម្សិលមិញ​នេះ​ទេ ​ក្នុង​នាម​ជា​កីឡាករ​ចំណូល​ថ្មី​របស់ Chelsea ​។

ក្នុង​ការ​បង្ហាញ​ខ្លួន​នោះ​ដែរ ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ “វា​ពិត​ជា​អស្ចារ្យ​ណាស់​ក្នុង​ការ​មើល​អ្វី​ដែល Hazard ​បាន​ធ្វើ។ គាត់​ជា​មនុស្ស​ម្នាក់​ដែល​យើង​គួរ​យក​ជា​មេរៀន ​និង​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​តាម។ វា​ពិត​ជា​គោលដៅ​មួយ ដែល​កីឡាករ​គ្រប់​រូប​ចង់​ធ្វើ​បាន​ល្អ​ដូច​គាត់”។ ខ្សែ​បម្រើ​ដែល​ជួយ​ក្រុម Dortmund ​បាន​លេខ​២​នៅ Bundesliga ​រូប​នេះ ​ក៏​សង្ឃឹម​ថា​កីឡាករ​បែលហ្សិក​មិន​ចាក​ចេញ​ពី​តោ​ខៀវ​ទៅ Real Madrid ​ដែរ ព្រោះ​ខ្លួន​ចង់​លេង​ជាមួយ ​ក៏​ដូចជា​ទទួល​បាន​បទ​ពិសោធ​ល្អ​ពី Hazard ៕ប្រភព៖ Bbc

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT