Bale៖ ​កីឡាករ​បាល់ទាត់​ដូច​មនុស្ស​យន្ដ​ហើយ​ឥឡូវ​នេះ ​គេ​តម្រូវ​ឱ្យ​ធ្វើ​គ្រប់​យ៉ាង​

ក្រោយ​ពី​ស្ងាត់​មួយ​រយៈ ​ពេល​នេះ Gareth Bale ​បាន​ចេញ​មុខ​ជា​ថ្មី​ម្ដង​ទៀត​ហើយ ​និង​និយាយ​ពាក្យ​ក្នុង​ចិត្ត​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថែម​ទៀត​ផង។

ខ្សែ​ប្រយុទ្ធ​ដែល​ត្រូវ​បាន​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​មិន​ដាក់​ឱ្យ​លេង ​និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​លក់​ចេញ​នេះ ​បាន​និយាយ​ពាក្យ​ក្នុង​ចិត្ត​ចំពោះ​បាល់ទាត់​បច្ចុប្បន្ន​នេះ​ថា​៖ “យើង​រាល់​ថ្ងៃ​នេះ​ដូច​មនុស្ស​យន្ដ Robots ​អីចឹង ​ពួកគេ​បាន​ប្រាប់​យើង​ពេល​ត្រូវ​ញ៉ាំ ពេល​ត្រូវ​ធ្វើ​អ្វី​ទាំង​អស់។ អ្នក​មិន​អាច​រើស​កាល​វិភាគ​ដូច​លេង​វាយ​កូនគោល ​ឬ​លេង​វាយ​កូន​បាល់​បាន​ឡើយ។ វា​ហាក់​ដូចជា​អ្នក​បាន​បាត់​បង់​ជីវិត​អ្នក​ទៅ​ឆ្ងាយ​ហើយ។ អ្នក​មិន​អាច​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នោះ​ទេ”។

សម្រាប់​សំនួរ​ថា​ចង់​ចាកចេញ​ពី Real Madrid ​ឬ​អត់​វិញ? Bale ​បាន​ឆ្លើយ​ថា​រូបគេ​មិន​ដែល​ប្រាប់​ទៅ​នរណា​ថា​ចង់​ចាកចេញ​ពី​ក្រុម​អធិរាជ​ស​ឡើយ។ កីឡាករ​ជម្រើស​ជាតិ​វែល​រូប​នេះ ​នៅ​តែ​ចង់​បន្ដ​អាជីព​លើ​ទឹក​ដី​អេស្ប៉ាញ​ទៀត ​បើ​ទោះ​ជា​ការ​លេង​មាន​តិច​ក៏​ដោយ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT