Mkhitaryan  ​មិន​អាច​លេង​ឱ្យ Arsenal ​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ​បាន​ទេ ​ព្រោះ​បញ្ហា​សុវត្ថិភាព

ខ្សែ​​បម្រើ​ប្រយុទ្ធ Henrikh Mkhitaryan ​នឹង​មិន​អាច​លេង​ឱ្យ​ក្រុម Arsenal ​ទល់​ក្រុម Chelsea ​បាន​ឡើយ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League ​ព្រោះ​ខ្លាច​ចំពោះ​សុវត្ថិភាព​របស់​គេ។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សេបៃហ្សង់។ ខណៈ​ដែល​ប្រទេស​នេះ ​មាន​ជម្លោះ​រាំរ៉ៃ​ជាមួយ​​ប្រទេស​អាមិននៀ ​រឿង​ទឹក​ដី​រាប់​ឆ្នាំ​មក​ហើយ។ ប្រជាជន​អាមិននៀ ​ទាំង​អស់​មិន​ចង់​ទៅ​អាហ្សេបៃហ្សង់​ឡើយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​របស់​គេ។ ដូច​គ្នា​នេះ​ដែរ Mkhitaryan ​ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​អាមិននៀ ​ក៏​មិន​ចង់​ទៅ​ដែរ ហើយ​ក្រោយ​ពី​ក្លឹប Arsenal ​បាន​ពិភាក្សា​ជាមួយ​គ្រួសារ​គេ​មក ទើប​ប្រកាស​ចេញ​ជា​លិខិត​ផ្លូវការ​មួយ។

កាំភ្លើង​ធំ​បាន​បញ្ជាក់​ថា Mkhitaryan ​នឹង​មិន​អាច​រួម​ដំណើរ​ជាមួយ​ក្រុម Arsenal ​ទៅ​អាហ្សេបៃហ្សង់​បាន​ឡើយ ​ហើយ​ក្លឹប​ក៏​បាន​ប្រាប់​ទៅ​ខាង​សហព័ន្ធ​បាល់ទាត់ UEFA ហើយ​ដែរ។ បើ​ទោះ​ជា​ខាង UEFA ​ធានា​សុវត្ថិភាព ​ក៏​ដូចជា​សហព័ន្ធ​បាល់ទាត់​អាហ្សេបៃហ្សង់​ធានា​ដែរ​ក្ដី ប៉ុន្តែ​គ្រួសារ​របស់ Mkhitaryan ​នៅ​តែ​មាន​ក្ដី​បារម្ភ​ដដែល។ ដូច្នេះ​ជម្រើស​ល្អ​បំផុត​សម្រាប់​រឿង​នេះ គឺ​អតីត​កីឡាករ Dortmund ​រូប​នេះ ​មិន​ធ្វើ​ដំណើរ​ទៅ​ទេ៕ប្រភព៖ Bbc

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT