នេះ​ហើយ​ជីវិត! ​ប្រពន្ធ Casillas ​កើត​មហា​រីក​ទៀត ​ក្រោយ​ពី​ប្ដី​ចេញ​ពី​ពេទ្យ​១​សប្ដាហ៍​

Sara Carbonero ​ប្រពន្ធ​របស់​កីឡាករ Iker Casillas ​បាន​បង្ហើប​ថា​នាង​បាន​កើត​ជំងឺ​មហារីក ​បន្ទាប់​ពី​ប្ដី​របស់​ខ្លួន​កើត​ជំងឺ​គាំង​បេះដូង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​នោះ។

អ្នក​ស្រី Sara ​ទើប​តែ​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ ​ចំពោះ​រឿង​ដ៏​គួរ​ឱ្យ​សោកសៅ​នេះ។ ​នាង​បាន​សរសេរ​ថា​៖ ពេល​យើង​មិន​ទាន់​បាន​ធូរ​ស្បើយ​ច្រើន​ពី​ជំងឺ​រន្ធត់​មួយ​ផង ​ពេល​នេះ​ជីវិត​បាន​ធ្វើ​ឱ្យ​យើង​ភ្ញាក់ផ្អើល​ម្ដង​ទៀត​ហើយ។ លើក​នេះ​គឺ​ខ្ញុំ ​៦​ពាក្យ​ដែល​ខ្ញុំ​ពិបាក​សរសេរ​បំផុត។ ប៉ុន្មាន​ថ្ងៃ​មុន​អំឡុង​ពេល​ពិនិត្យ​សុខភាព ​ពេទ្យ​បាន​ប្រាប់​ថា​ខ្ញុំ​ត្រូវ​វះ​កាត់ ​ព្រោះ​មាន​ជំងឺ​មហារីក។

នេះ​ជា​ទុក្ខ​កើត​ឡើង​ផ្ទួន​គ្នា​សម្រាប់​គ្រួសារ​របស់ Casillas ​តែ​ម្ដង។ ខណៈ​ដែល​ជំងឺ​មហារីក​របស់​គេ​នោះ ​កំពុង​តែ​ធ្វើ​ឱ្យ​អាជីព​បាល់ទាត់​ខ្លួន​មិន​ច្បាស់​លាស់​ឡើយ​ថា​អាច​បន្ដ​បាន​ទៀត ឬ​យ៉ាង​ណា?ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT