Rivaldo៖ “Neymar ស្តាយក្រោយ​ដែល​ចាកចេញ​ពី Barcelona”

អតីត​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​និង​ជា​វីរបុរស​មួយ​រូប​នៅ​ក្លឹប Barcelona លោក Rivaldo បាន​បង្ហាញ​ការ​ជឿជាក់​ថា Neymar ពិត​ជា​បាន​បង្ក​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​យក្ស​អ្នក​មាន​បុណ្យ​កាល​ពី​ពេល​កន្លង​ទៅ។

Neymar ដែល​ពុំ​ទទួល​បាន​ផ្លែផ្កា​ច្រើន​នៅ​ក្លឹប​ថ្មី Paris Saint-Germain ខុស​ពី​នៅ​ក្លឹប​ចាស់​នៅ​រយៈ​ពេល ៤ ឆ្នាំ លោក​ប្រមូល​បាន​ពាន​ចំនួន ៩ មាន​មួយ​នៅ Champions League ទៀត​ផង។

ជុំវិញ​រឿងរ៉ាវ​នេះ​លោក Rivaldo មាន​ប្រសាសន៍​ថា៖ “ប្រសិន​អ្នក​និយាយ​ទៅ​កាន់ Neymar, ឪពុក​របស់​គាត់​ឬ​គ្រួសារ​របស់​គាត់ ពួក​គេ​ប្រាកដ​ជា​គិត​ថា​មិន​គួរ​ឲ្យ​សោកស្តាយ​អ្វី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ដូច្នោះ​ឡើយ ដោយ Barcelona គឺ​ជា Barcelona ហើយ Neymar ក៏​ជា​កីឡាករ​កម្រិត​ខ្ពស់​មួយ​ក្នុង​ក្រុម”។

ឆ្លើយតប​នឹង​សំណួរ​នៃ​ការ​វិលត្រលប់​មក​វិញ​របស់ Neymar លោក​បាន​ឆ្លើយកាត់៖ “ខ្ញុំ​មិន​ច្បាស់​ទេ​ថា​ជា​រឿង​ល្អ​ឬ​អត់​សម្រាប់​ក្រុម Barcelona ប៉ុន្តែ​ខ្ញុំ​ច្បាស់​ថា​ Neymar គាត់​ប្រាកដ​ជា​បាន​បង្កើត​កំហុស​ជុំវិញ​ការ​ចាកចេញ​នេះ”។ ប្រភព: Sportskeeda​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT