Mbappe និយាយ​ទុក​មុន ថា​កីឡាករ​រូប​នេះ​សក្តិសម​ឈ្នះ Ballon d’Or ខ្លាំង​បំផុត

នៅ​សល់​រយៈ​ពេល​ជិត ៧ ខែ​ទៀត ទម្រាំ​ដល់​ពេល​ប្រកាស​ពី​អ្នក​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ប្រចាំ​ឆ្នាំ ២០១៩។ យ៉ាងណាមិញ​តាម​ការ​អង្កេត​ពី​ Kylian Mbappe ដែល​ជា​តារា​លេច​ធ្លោ​នៅ​ក្របខ័ណ្ឌ​បារាំង បាន​សម្លឹង​ឃើញ Lionel Messi គឺ​ជា​បេក្ខភាព​ឈរ​ភាគរយ​ខ្ពស់​បំផុត​នា​ឆ្នាំ​នេះ។

Mbappe បាន​និយាយ​ថា​៖ “អ្នក​ដែល​មាន​ភាគរយ​ច្បាស់​បំផុត​នោះ​គឺ Messi ដោយ​គាត់​គឺ​លេខ ១ គ្រប់​ការ​ប្រកួត​ទាំង​អស់ ត្បិត​អី​ការ​ធ្លាក់​ចេញ​ពី UCL ទល់ Liverpool ក៏​មិន​មែន​ជា​ការ​សម្រេច​អ្វី​គ្រប់​យ៉ាង​នោះ​ដែរ ព្រោះ​គាត់​បាន​បង្ហាញ​ថា​គាត់​ល្អ​បំផុត​ហើយ”។

Mbappe បន្ថែម៖ “តែ​ក៏​សល់​ពេល​ច្រើន​ទម្រាំ​ដល់​ដាច់​ឆ្នាំ ដល់​ខែ​ធ្នូ ហើយ​ក៏​ពុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​អ្វី​នោះ​ដែរ ព្រោះ Leo ក៏​គាត់​មាន​ពេល​លេង​ដល់​ទី​បញ្ចប់​ដូច​គ្នា”។ ប្រភព៖ BeSoccer

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT