កីឡាករ Neymar មិនបានទៅចូលរួមជាមួយមិត្តរួមក្រុមក្នុងថ្ងៃជប់លៀង ចែករង្វាន់ប្រចាំឆ្នាំឡើយ ដោយបែរជាទៅចូលរួមកម្មវិធីមួយជាមួយតារាងចម្រៀង Rihanna ទៅវិញ។
ដោយសារតែរបួសច្រើនពេក ពានរង្វាន់កីឡាករល្អប្រចាំឆ្នាំនៅបារាំង បានធ្លាក់ទៅលើមិត្តរួមក្រុម Mbappe បាត់ទៅហើយ ខណៈដែល Neymar បានត្រឹមជាប់ឈ្មោះជាកីឡាករ១១នាក់ល្អបំផុតប៉ុណ្ណោះ។ ដោយសារតែគិតថាពានរង្វាន់នេះតូចពេក រូបគេមិនបានទៅចូលរួម ក៏ដូចជាអបអរមិត្តរួមក្រុមនោះទេ។ ផ្ទុយទៅវិញ បែរជាឃើញចូលរួមពិធីជប់លៀងមួយ ជាមួយតារាងចម្រៀង Rihanna ទៅវិញ។
ការមិនចូលរួមកម្មវិធីសំខាន់នេះហើយ បានធ្វើឱ្យគេគិតថាអនាគតរបស់កីឡាករប្រេស៊ីលខាងលើនេះ ប្រហែលជាមិនអាចនៅបន្ដយូរទៀតទេជាមួយក្រុម PSG ។ តួយ៉ាងបច្ចុប្បន្ននេះ ក្រុម Real Madrid ឯណោះ ក៏កំពុងចែចូវរូបគេខ្លាំងណាស់ដែរ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET