Kroos ​៖ ពេញ​ចិត្ត Pogba ​មក Real ​ដើម្បី​ប្រជែង​កៅអី​គ្នា​យក​ជម្រើស​១១​នាក់​ដំបូង​

Toni Kroos ​បាន​បញ្ជាក់​ថា​លោក​ចង់​ឃើញ Pual Pogba ​មក Real Madrid ​បើ​ទោះ​ជា​គេ​លេង​នៅ​តំបន់​ដូច​ខ្លួន​ក៏​ដោយ។

កីឡាករ​អាល្លឺម៉ង់​ខាង​លើ​ទើប​បន្ដ​កុងត្រា​ជាមួយ Real Madrid ​ទៀត ​ហើយ​ក្នុង​ឱកាស​នោះ​រូបគេ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​មិន​ខ្លាច​ក្នុង​ការ​បាត់​កៅអី​ជម្រើស​១១​នាក់​ដំបូង​ឡើយ។ បើ​ទោះ​ជា Pogba ​មក​មែន ​ក៏​ខ្លួន​ពេញ​ដែរ ព្រោះ​កីឡាករ​បារាំង​នេះ ​ក៏​ជា​កីឡាករ​ម្នាក់​ដែល Kroos ​ចូល​ចិត្ត​ដែរ។

ខ្សែ​បម្រើ​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន Champions League ​៤​ដង​មក​ហើយ ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​ពេញ​ចិត្ត Pogba ​ទោះ​គាត់​មក​ឬ​មិន​មក​ក៏​ដោយ។ យើង​គ្រប់​គ្នា​បាន​និយាយ​ឈ្មោះ​កីឡាករ​ជា​ច្រើន។ សម្រាប់​ខ្ញុំ ​ខ្ញុំ​នឹង​បន្ដ​ធ្វើ​ការងារ​ខ្ញុំ​ទៀត ​ប្រឹង​ប្រែង​ដើម្បី​យក​ជម្រើស​ដំបូង ​លេង​ឱ្យ​ល្អ​​បំផុត”។

Pogba ​បើ​ទៅ Real Madrid ​មែន ​គឺ​ត្រូវ​លេង Role ​ជាន់​គ្នា​ជាមួយ Kroos ហើយ។ ដូច្នេះ​ទើប​បាន​ជា​គេ​ដាក់​សំនួរ​ច្រើន​ទៅ​នឹង​ការ​មក​ដល់​របស់​កីឡាករ​បារាំង​នេះ​ក្នុង​ក្រុម Real Madrid ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT