Chelsea ​ព្រម​ឱ្យ Hazard ​ចេញ​ទៅ Real Madrid ​ហើយ​តម្លៃ​៨៧​លាន​ផោន​

ក្រុម​ Chelsea ​បាន​បញ្ជាក់​ថា​ខ្លួន​ព្រម​លក់ Eden Hazard ​ឱ្យ​ទៅ​ក្រុម Real Madrid ​ហើយ​ក្នុង​តម្លៃ​ខ្លួន​៨៧​លាន​ផោន ​ក្រោយ​ពី​ចប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ​ហើយ។

Chelsea ​បាន​ជាប់​បម្រាម​ទិញ​ដូរ​កីឡាករ​របស់ FIFA ​ប៉ុន្តែ​ពួកគេ​ក៏​នៅ​តែ​លក់ Hazard ​ចេញ​ដែរ ព្រោះ​បើ​ទុក​បន្ដ​ទៀត ​មាន​តែ​ឱ្យ​កីឡាករ​បែលហ្សិក​រូប​នេះ​ដើរ​ចេញ​ដោយ Free ​ប៉ុណ្ណោះ ត្បិត​អី​កុងត្រា​នៅ​សល់​ត្រឹម​១​ឆ្នាំ​ទៀត។ បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា​តម្លៃ​ខ្លួន​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ​គឺ​៨៩​លាន​ផោន ​ហើយ​ក្រុម Real Madrid ​ក៏​ព្រម​ក្នុង​តម្លៃ​នេះ​ផង​ដែរ។

ក្រុម​តោ​ខៀវ ​បាន​ប្រើ​ពេល​ចរចា​ជាមួយ​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ​ច្រើន​ខែ​មក​ហើយ ដើម្បី​បន្ដ​កុងត្រា ប៉ុន្តែ​នៅ​តែ​មិន​សម្រេច​ដដែល ព្រោះ​រូបគេ​ចង់​ចាកចេញ​ទៅ​ហើយ៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT