ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករលេងល្អជាងគេនៅលីគអ៊ីតាលីសម្រាប់រដូវកាលដំបូងរបស់ខ្លួនឱ្យក្រុម Juventus ។
ក្រោយពីបានឈ្នះពានរង្វាន់នេះហើយ Ronaldo បានបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនដោយបានសរសេរដូច្នេះថា៖ “ឈ្នះជើងឯកនៅអង់គ្លេស ឈ្នះនៅអេស្ប៉ាញ និងឈ្នះនៅអ៊ីតាលី… កីឡាករល្អជាងគេនៅអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី… គ្មានទេការកំណត់ នៅពេលយើងនៅមានក្ដីស្រមៃ ហើយនិងព្យាយាមហ្វឹកហាត់ឱ្យបានល្អរាល់ថ្ងៃ”។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ខាងលើនេះ ទាំងនៅអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី រូបគេតែងតែបង្ហាញពីភាពតស៊ូ ហ្វឹកហាត់ ប្រឹងប្រែងរហូត។ ជាក់ស្ដែងកីឡាករណាក៏ដោយ ឱ្យតែបានលេងនិងហ្វឹកហាត់ជាមួយ Ronaldo សុទ្ធតែសរសើរថាជាមនុស្សទៀងទាត់ពេលវេលា និងមកហាត់មុនគេ ចេញក្រោយគេរហូតផងដែរ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET