Bonucci៖ “ខ្ញុំ​រីករាយ​ដែល​បាន​ចូល​ជា​ចំណែក​នៃ BBC នៅ Juventus”

ជុំវិញ​ការ​ចាកចេញ​របស់​ខ្សែ​ការពារ Andrea Barzagli នា​បិទ​រដូវ​កាល ២០១៨/១៩ នេះ ​មិត្ត​រួម​ទ្រនំ​ Leonardo Bonucci បាន​បង្ហើប​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់ ​ពី​ទំហំ​ចិត្ត​សាទរ​នូវ​ជោគជ័យ​នា​ពេល​កន្លង​មក។

Bonucci បាន​និយាយ​ថា៖ “យើង​ឈ្នះ​ទាំង​អស់​គ្នា ឆ្លង​កាត់​ការ​លំបាក​ទាំង​អស់​គ្នា ដោយ​យើង​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​ប្រកួត”។

លោក​បន្ថែម៖ “ពី​អ្នក [Barzagli] ​ខ្ញុំ​រៀនសូត្រ​បាន​ច្រើន ពោល​គឺ​អ្នក​ជា​វីរបុរស​មួយ​រូប ដោយ BBC [Bonucci, Barzaglia, Chiellini] ​នឹង​ដក​ជាប់​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​ខ្ញុំ​រីករាយ​នឹង​មាន​ចំណែក​ក្នុង​ជោគជ័យ​ទាំង​នេះ”។ ប្រភព: 9SportPro

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT