Mbappe ផ្ញើ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទៅ Messi រឿង​ប្រជែង​ពាន​ស្បែក​ជើង​មាស​នៅ​អឺរ៉ុប

Lionel Messi កំពុង​នាំ​មុខ​លើ Kylian Mbappe ចំនួន ៤ គ្រាប់​នៅ​តំណែង Top Scorer នៃ​បាល់ទាត់​អឺរ៉ុប យ៉ាងណាមិញ​សម្រាប់​កីឡាករ​បារាំង​គឺ​នៅ​សេសសល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ មុន​បញ្ចប់​ក្របខ័ណ្ឌ Ligue 1 នា​ចុង​សប្តាហ៍​នេះ។

​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ទទួល​ពាន​រង្វាន់ Union Nationale des Footballeurs Professionnels កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Mbappe លាន់​មាត់​ថា៖ “ខ្ញុំ​មាន​គោលដៅ​ចង់​ឈ្នះ Golden Shoe ឆ្នាំ​នេះ ដោយ​មុន​នេះ​ក្រោយ​ឃើញ Messi ប្រកួត ​និង ២ គ្រាប់​របស់​គាត់ ​ខ្ញុំ​ក៏​ត្រលប់​មក​ដេក​វិញ តែ​ខ្ញុំ​នៅ​សល់ ៩០ នាទី​ទេ បែប​នេះ​ខ្ញុំ​មិន​ទាន់​ចាញ់​នោះ​ទេ”។

ដើម្បី​តាម​ស្មើ M10 ចាំ​បាច់​ណាស់ Mbappe ​ត្រូវ​រក​ឲ្យ​បាន ៤ គ្រាប់​ក្នុង​ជំនួប​ទល់ Reims នា​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ តែ​ប្រសិន​ណា​អាច​ស៊ុត​ដល់ ៥ គ្រាប់​នោះ​នឹង​ឈ្នះ​ដាច់​តែ​ឯកឯង​តែ​ម្តង។ ប្រភព: 9SportPro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT