• បិទ​ផ្លូវ PSG/Juve ក្លឹប R.Madrid សម្រេច​ចង​ជើង Toni Kroos ឡើង​ដល់​ឆ្នាំ ២០២៣

    កីឡាករ​អាល្លឺម៉ង់ Toni Kroos ​ត្រូវ​បាន​ក្លឹប Real Madrid ប្រកាស​ជា​ផ្លូវការ​ពី​កិច្ច​ព្រមព្រៀង​ថ្មី​នៃ​ការ​បន្ត​កុងត្រា​ដល់​ខែ​មិថុនា ឆ្នាំ ២០២៣ បន្ត​លើ​កុងត្រា​ចាស់​រយៈ​ពេល​ ១ ឆ្នាំ​ថែម​ទៀត។

    កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចចាមអារ៉ាម​ថា​ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain ត្រៀម​ចំណាយ​លុយ​ធំ​ក្នុង​ការ​ទាក់​យក​ខ្សែ​បម្រើ​ឆ្នើម Kroos មិន​ខុស​ពី Juventus ដែល​មាន​បំណង​ចង់​យក​រូប​គេ​មក​ពង្រឹង​ប្រព័ន្ធ​លេង​សារ​ជា​ថ្មី។

    យ៉ាងណាមិញ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ក្លឹប Real Madrid ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍៖ “Real Madrid CF និង Toni Kroos បាន​ព្រមព្រៀង​លើ​ការ​បន្ថែម​កុងត្រា​ដែល​ដំណើរការ​ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ ២០២៣”។ ប្រភព៖ BeSoccer

    មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT