រឿង​រ៉ាវគួរចាប់អារម្មណ៍ពី​លីគ​កំពូល​សប្ដាហ៍​ទី​ ៨ ដែលអ្នកគាំទ្រ​គួរ​ដឹង​

លីគកំពូលកម្ពុជាសប្តាហ៍ទី៨បានបញ្ចប់កាលពីម្សិលមិញ ដោយមានរឿងរ៉ាវបង្វិកភពជាច្រើន។ ក្នុងនោះមានដូចជាភាពកាក់កបរបស់ម្ចាស់ផ្ទះ និងកំណត់ត្រាប្រកួតជាដើម។

ម្ចាស់ផ្ទះមិនចាញ់ទាំងអស់

នេះជាសប្ដាហ៍ដំបូងគេ ដែលក្រុមម្ចាស់ផ្ទះហាក់កាក់កបខ្លាំង ពោលក្នុងចំណោមការប្រកួតទាំង ៧ ពុំមានម្ចាស់ផ្ទះណាចាញ់នោះឡើយ ពោលបានយកឈ្នះភ្ញៀវចំនួន ៦ ប្រកួត និងស្មើ ១ ប្រកួត។ បើមើលទៅលើស្ថិតិទាត់បញ្ចូលទីគ្នាវិញ ក្រុមទាំង ១៤ បានបំប៉ោងសំណាញ់ទីគ្នា ២៦ គ្រាប់ ក្នុងនោះកីឡាករខ្មែរទាត់បាន ៧ គ្រាប់ ហើយ ១៩ គ្រាប់ផ្សេងទៀត ជាស្នាដៃកីឡាករបរទេស។

បូរ៉ាវី រកបានគ្រាប់បាល់រាល់ពេលប្ដូរចូល

ក្នុងឱកាសប្ដូរចូលជាលើកទី ៣ គិតត្រឹមការប្រកួតទល់ស្វាយរៀង កាលថ្ងៃអាទិត្យនេះ ខ្លាចាស់ ឃួន ឡាបូរ៉ាវី រកបានគ្រាប់បាល់ទី ៣ ខ្លួន ក្នុងនាមជាកីឡាករបម្រុង។ គ្រាប់បាល់ទី ១ កើតឡើងពេលលេងទល់ខេត្តកំពង់ចាម ខណៈគ្រាប់បាល់ទី ២ គេបានបំប៉ោងសំណាញ់វិសាខា ចំណែកគ្រាប់បាល់ទី ៣ ជាគុណបំណាច់ដ៏ធំសម្រាប់ក្លិប ក្នុងការតាមស្មើស្វាយរៀង ក៏ដូចជាបន្ថយគម្លាតពិន្ទុ ដើម្បីបន្តក្ដីរំពឹងឈានទៅគ្រងជើងឯក។

ណាហ្គាបញ្ចប់កំណត់ត្រាថាយហ្គឺរ

កំណត់ត្រា ១៦ ប្រកួតមិនចាញ់សោះ គិតចាប់ពីពាក់កណ្ដាលរដូវកាល ២០១៨ មក របស់អង្គរថាយហ្គឺរត្រូវបានបញ្ចប់នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ ក្រោមថ្វីជើងក្រុមការពារជើងឯក ណាហ្គាវើលដ៍។ យ៉ាងណាក្ដី គ្រូបង្វឹក Oriol Mohedano បានចាត់ទុកថា វាជារឿងធម្មតាក្នុងបាល់ទាត់ ហើយលោកប្ដេជ្ញាបង្កើតកំណត់ត្រាអស្ចារ្យថ្មីៗទៀត ជាមួយកីឡាករទាំងអស់។ ជ័យជម្នះលើថាយហ្គឺរបានជួយឲ្យណាហ្គាឡើងទៅកាន់កំពូលតារាងចំណាត់ថ្នាក់ជំនួសស្វាយរៀង។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT