ឈ្នះ Real Madrid ​ល្ងាច​មិញ​ ក្រុម Real Betis ​បណ្ដេញ​គ្រូ​បង្វឹក​ចោល​ហើយ​

លោក Quique Setien ​ត្រូវ​បាន​ក្រុម Real Betis ​បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ហើយ ​បើ​ទោះ​ជា​ដឹក​នាំ​ក្រុម​ឈ្នះ Real Madrid ​២-០ ​នា​ការ​ប្រកួត​បិទ​រដូវ​កាល​នៅ La Liga ​ក៏​ដោយ។

Betis ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ចុក​ឈាម​ក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ។ ត្បិត​តែ​ដឹក​នាំ​ក្រុម​ល្អ​យ៉ាង​នេះ​មែន ​ប៉ុន្តែ​វា​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ថ្នាក់​ដឹក​នាំ​ឡើយ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្លឹប​សម្រេច​បណ្ដេញ​លោក Quique Setien ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម Real Betis ​តែ​ម្ដង។

លោក Setien ​ដឹក​នាំ​ក្រុម Real Betis ​២​រដូវ​កាល​កន្លង​មក ​បាន​ជួយ​ក្រុម​នេះ​ឱ្យ​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​កម្រិត​ទី​២​បាន ​ដែល​ជួយ​ឱ្យ​ក្លឹប​នេះ​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​។ លោក​បាន​ឱ្យ​ក្រុម​យុវជន​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព​ច្រើន ​ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ក្រុម​ដែរ។ ជាក់​ស្ដែង​លោក​គឺ​ជា​អ្នក​ចាត់ការ​ដំបូង​គេ ដែល​អាច​នាំ​ក្រុម​ឈ្នះ​ក្នុង​ដី Barcelona ​និង Real Madrid ​បាន៕ប្រភព: DailyMail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT