Sissoko៖ ​នៅ​ចុង​រដូវ​កាល​នេះ ​ក្រុម Spurs ​នឹង​មាន​អ្នក​ចាត់ការ​ថ្មី​មក​ដល់​

Moussa Sissoko ​បាន​បង្ហើប​ថា​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រុម Spurs ​នឹង​មាន​អ្នក​ចាត់ការ​ថ្មី​មក​ដល់​ជា​មិន​ខាន ​ព្រោះ​លោក ​Pochettino ​ប្រហែល​មិន​នៅ​ជាមួយ​ក្រុម​ទៀត​ទេ។

Pochettino ​ធ្វើ​បាន​ល្អ​មែនទែន​រដូវ​កាល​នេះ ​ដោយ​ដឹក​នាំ​ក្រុម Spurs ​ជាប់​ក្នុង Top4 ​និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ដោយ​មិន​បាន​ចំណាយ​លុយ​ទិញ​កីឡាករ​ថ្មី​មក​ចូល​រួម​សូម្បី​តែ​ម្នាក់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ​បាន​បង្ហើប​ថា​លោក​នឹង​ចាកចេញ​ពី​ក្លឹប​នេះ​ហើយ ​ប្រសិន​បើ​ក្លឹប​មិន​មាន​គោលដៅ​ច្បាស់​លាស់ ​ក្នុង​ការ​ប្រជែង​យក​ពាន​ទេ​នោះ។

ទន្ទឹម​គ្នា​នេះ​ដែរ ​ខ្សែ​បម្រើ Sissoko ​របស់​ក្រុម Spurs ​បាន​និយាយ​ដែរ​ថា​ក្លឹប​មួយ​នេះ​នឹង​មាន​អ្នក​ចាត់ការ​ថ្មី​មក​ដល់​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ ដោយ​នេះ​បញ្ជាក់​ថា​អនាគត​របស់​លោក Pochettino ​គឺ​នឹង​ត្រូវ​ចាកចេញ​ពី Spurs ​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម​ដទៃ​ទៀត​ហើយ៕ប្រភព: DailyMail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT