Marcelo៖ “គ្មាន​នរណា​ចង់​អ៊ីចឹង​ទេ តែ​នេះ​ជា​កំហុស​របស់​យើង​ទាំង​ស្រុង”

Real Madrid បាន​បិទ​ការ​ប្រកួត​នៅ​ជុំ​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​បន្ត​បរាជ័យ​នៅ​លទ្ធផល ២-០ ក្រោម​ថ្វី​ជើង​ Real Betis។ ស្តេច​ស​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ទី ៣ មិន​បាន​ពាន​អ្វី​នា​រដូវ​កាល ២០១៨/១៩ បាន​រង​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ។

ក្រឡេក​ទៅ​មើល​ខ្សែ​ការពារ​ឆ្វេង Marcelo បាន​ប្រាប់​ទៅ​កាន់ BeIN Sports ក្រោយ​បិទ​ការ​ប្រកួត​ដូច្នោះ​ថា៖ “វា​ជា​កំហុស​របស់​ពួក​យើង​ទាំង​ស្រុង ដោយ​ទាំង​ការ​ចាប់​ផ្តើម​និង​បញ្ចប់​គឺ​ធ្វើ​មិន​បាន​ល្អ ហើយ​យើង​មិន​ចង់​បែប​នេះ​ទេ យើង​ចង់​តតាំង​ដើម្បី​ឈ្នះ​ពាន តែ​វា​ជា​រដូវ​កាល​ដ៏​តានតឹង​មួយ”។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បន្ថែម៖ “វា​ជា​ពេល​ដ៏​លំបាក​នៅ​ឆ្នាំ​នេះ តែ​គ្រប់​យ៉ាង​នឹង​ផ្លាស់ប្តូរ​នា​រដូវ​កាល​ក្រោយ ដោយ​ខ្ញុំ​ជឿជាក់​ថា Madrid នឹង​ត្រលប់​មក​វិញ ​ពោល​គឺ​រដូវ​កាល​ដ៏​អាក្រក់​មួយ មិន​អាច​ផ្លាស់ប្តូរ​គ្រប់​យ៉ាង​បាន​នោះ​ឡើយ”។ ប្រភព: Marca

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT