ការតតាំងនៅក្របខ័ណ្ឌ LaLiga បានបញ្ចប់ទៅកាលពីយប់មិញ ដោយ Barcelona ជាក្រុមឈរជើងឯកដែលមានពិន្ទុវ៉ាដាច់គេ ៨៧ ពិន្ទុ។ ក្នុង ៣៨ ប្រកួតក្រុមអ្នកមានបុណ្យបានយកឈ្នះ ២៦ លើក ស្មើ ៩ ចាញ់ ៣។
យ៉ាងណាមិញធៀបនឹងស្តេចសដែលធ្លាប់ជាគូប្រជែងស៊ីសាច់ហុតឈាមអស់រយៈពេលជាច្រើនរដូវកាលមកហើយនោះ មកទល់ឆ្នាំ ២០១៩ នេះហាក់ធ្លាក់កូដខ្លាំងចាប់តាំងពីស្ថានភាពនៃការចាកចេញរបស់ Ronaldo និងការវិលត្រលប់ចុះឡើងរបស់លោក Zinedine Zidane។
លំដាប់ពិន្ទុឈរនៅចំណាត់ថ្នាក់ទី ៣ មានត្រឹម ៦៨ ពិន្ទុដែលធៀបនឹងក្រុម Barcelona ខុសគម្លាតគ្នាដល់ទៅ ១៩ ពិន្ទុ ដោយគម្លាតនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅប្រវត្តិសាស្រ្តនៃការប្រកួតប្រជែងរវាងក្រុមយក្សទាំងពីរនៅអេស្ប៉ាញ។
បញ្ជាក់ថាកាលពីយប់មិញ Barcelona បានត្រឹមស្មើជាមួយម្ចាស់ដី Eibar នៅលទ្ធផល ២-២ ស្របពេល Real Madrid ស្ពឹកមុខនៅប្រកួតទី ១២ ចាញ់ Real Betis ២-០។
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET