ត្បិតតែមិនអាចជួយក្រុម Juventus ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League បានមែន ប៉ុន្តែ Cristiano Ronaldo ក៏បានក្លាយជាកីឡាករលេងល្អជាងគេប្រចាំឆ្នាំនៅអ៊ីតាលីផងដែរ។ពានរង្វាន់ខាងលើនេះ នឹងផ្ដល់ជូន Ronaldoz មុនការប្រកួតទល់ក្រុម Altalanta នៅថ្ងៃអាទិត្យនេះ។ ជាធម្មតាពាននេះនឹងផ្ដល់ជូនកីឡាករនៅពេលបិទរដូវកាល ប៉ុន្តែដោយសារ Juventus លើកពាន Serie A តាំងពីយូរមកហើយនោះ ទើបសម្រេចផ្ដល់ឱ្យកីឡាករព័រទុយហ្គាល់ភ្លាមៗតែម្ដងទៅ។
Ronaldo រកបាន២១គ្រាប់ក្នុងការបង្ហាញខ្លួន៣០ប្រកួត។ រូបគេបានក្លាយជាកីឡាករដំបូងដែលបានឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំទាំងនៅអ៊ីតាលី អេស្ប៉ាញនិងអង់គ្លេស៕
ប្រភព: DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET