ក្រុម Manchester City បានលើកពានទី៣ FA Cup ហើយកាលពីយប់មិញនេះ ក្រោយពីយកឈ្នះលើក្រុម Watford ក្នុងលទ្ធផល ៦-០។ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ ក្រុម Man City ហាក់មិនពិបាកអ្វីឡើយ ពោលគឺស៊ីក្រុម Watford ស្រួលៗតែម្ដង។ ៦គ្រាប់នៅយប់មិញនេះរកបានដោយ David Silva ១គ្រាប់ Gabriel Jesus ២គ្រាប់ De Bruyne ១គ្រាប់និង Sterling ២គ្រាប់។ នេះជាការឈ្នះពាន FA Cup លើកដំបូងសម្រាប់លោក Pep ក្នុងនាមជាអ្នកចាត់ការក្រុម Man City។
ខណៈដែលបានពាននេះ១ទៀត គឺក្រុម Man City បានលើកពានរង្វាន់ដល់ទៅ៣ហើយក្នុងលីគអង់គ្លេស ហើយវាក៏ជាកំណត់ត្រាមួយដ៏ល្អរបស់ក្រុមនេះដែរ៕
ប្រភព: DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET