ខ្សែប្រយុទ្ធ Arjen Robben និង Franck Ribery បានជួយក្រុម Bayern Munich លើកពាន Bundesliga ហើយក្នុងរដូវកាលចុងក្រោយរបស់ខ្លួន។កីឡាករឆ្នើមទាំងពីរខាងលើបានប្រកាសចាកចេញពីក្រុមយក្សនៅអាល្លឺម៉ង់នេះហើយ ក្រោយពីជួយក្រុមនេះលើកពានរហូតមក។ ក្នុងការប្រកួតចុងក្រោយនៅយប់មិញនេះ ក្រុម Bayern Munich បានយកឈ្នះលើក្រុម Frankfurt ក្នុងលទ្ធផល ៥-១។ ពួកគេបានសម្រេចចាកចេញពីក្រុមនេះហើយ ដើម្បីទៅរកក្លឹបថ្មីទទួលបានបទពិសោធថ្មីក្រោយចំណាយពេលនៅអាល្លឺម៉ង់១០ឆ្នាំមកនេះ។
មិនមែនតែ២នាក់ខាងលើនេះទេ Rafinha ក៏សម្រេចចាកចេញពីក្រុមនេះដែរ។ ពួកគេទាំង៣នាក់សុទ្ធតែបង្ហាញអារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែកដូចគ្នាអំឡុងពេលលាអ្នកគាំទ្រ៕
ប្រភព: DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET