លោក Jose Mourinho បានបញ្ជាក់ថានឹងចូលដឹកនាំក្រុមវិញហើយនៅរដូវក្ដៅនេះ ក្រោយពីខកខានតាំងពីត្រូវក្រុម Manchester United បណ្ដេញចេញមក។កាលពីត្រូវ Man Utd បញ្ចប់ការងារភ្លាមនោះ មានក្រុមជាច្រើនបានទាក់ទងលោក Jose Mourinho ទៅដឹកនាំបន្ដ ប៉ុន្តែអ្នកចាត់ការរូបនេះបានសម្រេចចិត្តសម្រាកលំហែសិនរហូតដល់រដូវកាលថ្មីទើបសម្រេចចិត្ត។ អតីតអ្នកចាត់ការក្រុម Real Madrid រូបនេះបានបង្ហើបថាក្លឹបថ្មីនោះត្រូវមានគោលដៅច្បាស់លាស់ដូចអ្វីដែលលោកចង់បានទើប លោកព្រមទៅដឹកនាំ។
ការបញ្ជាក់ដូច្នេះគឺស្របពេលជាមួយគ្នាដែលក្រុម Juventus ទើបចែកផ្លូវជាមួយអ្នកចាត់ការ Allegri ផង។ ហេតុនេះហើយ ទើបបានជាមតិជាច្រើនបានដាក់ការសង្ស័យថាលោក Jose Mourinho អាចនឹងទៅដឹកនាំក្រុមនៅអ៊ីតាលីហើយមើលទៅនារដូវកាលថ្មីខាងមុខនេះ៕
ប្រភព: DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET