ក្រុមជម្រើសជាតិរុស្ស៊ីបានយកឈ្នះលើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល ៥-០ នៃការប្រកួតបើកឆាកពូល A ព្រឹត្តិការណ៍ FIFA World Cup 2018 នេះ។
គ្រាន់តែចប់ការប្រកួតភ្លាម លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានទូរសព្ទទៅលោក Stanislav Cherchesov ដែលជាគ្រូបង្វឹកភ្លាម ដើម្បីនិយាយអបអរដល់កីឡាករជម្រើសជាតិ។ បើតាមគ្រូបង្វឹករុស្ស៊ី បានបញ្ជាក់ទៀតថាលោក ពូទីន ចង់ឃើញក្រុមជម្រើសជាតិលេងល្អដូចការប្រកួតកាលពីយប់មិញ។ នេះជាមុខមាត់នៃប្រទេសជាតិនិងប្រជាជនរុស្ស៊ី។
ការបាន៣ពិន្ទុ ជាមួយការចំណេញគ្រាប់បាល់ដល់៥គ្រាប់នេះ នឹងធ្វើឱ្យក្រុមរុស្ស៊ី មានសង្ឃឹមកាន់តែច្រើន ព្រោះថាប្រកួតក្រោយប៉ះជាមួយអ៊ុយរុយហ្គាយ និងអេហ្ស៊ីប អាចលេងស្មើ១ ឬស្មើទាំង២ ពួកគេមានសង្ឃឹមបានលេខ២ក្នុងពូលដែរ។ យ៉ាងណាមិញ រង់ចាំមើលការប្រកួតរវាងអេហ្ស៊ីប ប៉ះជាមួយអ៊ុយរុយហ្គាយ នាល្ងាចម៉ោង៧នេះសិន៕ប្រភព៖ DailyMail