Cazorla ​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ ​ក្រោយ​វះ​កាត់​១១​លើក

Cazorla ​អតីត​កីឡាករ Arsenal ​ដែល​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ Villarreal ​ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​កោះ​ហៅ​ឱ្យ​លេង​ជួយ​ក្រុម​វិញ​ហើយ។កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ ​ត្រូវ​បាន​សម្រាក​មិន​អាច​លេង​បាល់​បាន​៦៦៨​ថ្ងៃ ​ដោយសារ​តែ​មាន​របួស​ត្រូវ​វះ​កាត់​ជង្គង់ ​ជើង​និង​សរសៃ​កែង​ជើង​ទៀត។ សរុប​ចំពោះ​ការ​វះ​កាត់​លើ​រូបគេ​នេះ ​មាន​រហូត​ដល់​១១​ដង​ឯ​ណោះ។ យ៉ាងណាមិញ ​ក្រោយ​ពី​ព្យាបាល​២​ឆ្នាំ​មក​នេះ ​Cazorla ​នៅ​តែ​អាច​ចូល​លេង​បាល់​វិញ​ដដែល ​ហើយ​ក៏​លេង​ល្អ​ថែម​ទៀត រហូត​ដល់​អេស្ប៉ាញ​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​វិញ។

កីឡាករ​រក​បាន​១៤​គ្រាប់​ក្នុង​ការ​លេង​ឱ្យ​អេស្ប៉ាញ​៧៧​ប្រកួត​នេះ ​នឹង​ចូល​ជួយ​ក្រុម​សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ Euro 2020 ​ទល់​ក្រុម​កោះ​ហ្វារ៉ូ ​នៅ​ថ្ងៃ​ទី​៧​ខែ​ក្រោយ ​និង​ប៉ះ​ក្រុម​ស៊ុយអែត​នៅ​ថ្ងៃ​ទី​១០​បន្ដ​ទៀត៕

ប្រភព: Goal

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT