លោក Pep Guardiola បានបញ្ជាក់ថាមិនចាកចេញពីក្រុម Manchester City ដើម្បីមានឱកាសដឹកនាំក្រុម Juventus ឡើយ។Juventus បានប្រកាសកាលពីម្សិលមិញនេះ ថាលោក Allegri នឹងចាកចេញពីតំណែងនៅចប់រដូវកាលនេះហើយ។ បុរសវ័យ៥១ឆ្នាំនេះ ដឹកនាំក្រុមនេះលើកពាន Serie A ៥ដងក្នុងការដឹកនាំ៥រដួវកាល និងឈ្នះពាន Coppa Italia បាន៤ដងថែមទៀត។ សម្រាប់ពាន UEFA Champions League វិញ បានត្រឹមជើងឯករង២រដូវកាលគឺឆ្នាំ ២០១៥និង២០១៧។
ការចាកចេញរបស់អ្នកចាត់ការខាងលើនេះ ត្រូវបានកាសែតនៅអ៊ីតាលីចុះផ្សាយថាក្លឹប Juventus អាចនឹងយកលោក Pep ទៅដឹកនាំក្រុមបន្ដទៀត។ យ៉ាងណាមិញ សាមីខ្លួនក្រោយឃើញដំណឹងនេះ ក៏ចេញមុខមកបញ្ជាក់ថាលោកមិនទៅណាចោល Man City ឡើយ៕
ប្រភព៖ DailyMail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET