ក្លឹប Juventus បានប្រកាសជាសាធារណៈថានៅរដូវកាលក្រោយ ២០១៩/២០ នឹងពុំមានវត្តមាននៃការដឹកនាំរបស់អ្នកចាត់ការលោក Massimiliano Allegri ទៀតនោះទេ ពោលគឺលោកនឹងត្រូវចាកចេញក្រោយចាយពេល ៥ ឆ្នាំជាមួយសេះបង្កង់។
ការថ្លោះធ្លោយនៅ Champions League អាចជាដើមហេតុដែលជំរុញឲ្យក្លឹបធ្វើការសម្រេចចិត្តដ៏ធ្ងន់ធ្ងរបែបនេះ ហើយភាគរយខ្ពស់បំផុតបេក្ខភាពដែលត្រូវមកជំនួសគឺជាអតីតគ្រូចាស់លោក Antonio Conte។
យ៉ាងណាមិញនិយាយដល់ភាពជោគជ័យដែលលោកសម្រេចបាន តើ ៥ ឆ្នាំកន្លងទៅនេះ Allegri ឈ្នះបានពានរង្វាន់អ្វីខ្លះ?
- Serie A ៥ សម័យកាល
- Coppa Italia ៤ សម័យកាល
- Supercoppa Italiano ២ សម័យកាល
ប្រភព: BRFootball
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET