អង្គរថៃហ្គឺ មានស្ថិតិល្អជាង ណាហ្គាវ៉ើល មុនប៉ះគ្នាចុងសប្តាហ៍នេះនៅស្តាតចាស់

ក្លិបបាល់ទាត់អង្គរថៃហ្គឺ កំពុងបង្កើតកំណត់ត្រាយ៉ាងល្អ និងមានមានប្រៀបជាងណាហ្គាវ៉ើល ខណៈក្រុមទាំងពីរនឹងប៉ះគ្នាក្នុងសប្តាហ៍ទី៨ នៃលីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី១៨ ខែឧសភាស្អែកនេះ នៅកីឡដ្ឋានស្តាតចាស់ ដោយមានផ្សាយផ្ទាល់នៅ BTV។

អង្គរថៃហ្គឺ ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីដើមរដូវកាលនេះពុំទាន់ស្គាលពាក្យថាចាញ់។ អ្វីដែលពិសេសនោះកំណត់ត្រានេះ រក្សាតាំងពីជើងទី២នៃលីគកំពូលកម្ពុជាឆ្នាំមុនមកឯណោះ។ សម្រាប់៧ប្រកួតដំបូង ពួកគេឈ្នះ៤ និងស្មើ៣ ជាមួយកំណត់ត្រាស៊ុតបានជាមធ្យម៤គ្រាប់ក្នុងមួយប្រកួត។

ចំណែក ណាហ្គាវ៉ើល វិញ ក៏មិនធម្មតាដែរ ដោយក្នុងនោះ៧ប្រកួតឈ្នះ៦ និងចាញ់ក្រសួងការពារជាតិតែម្តងគត់។ ពួកគេ តែងតែស៊ុតបានជមធ្យម២.៧៥គ្រាប់ក្នុងមួយប្រកួត។ យ៉ាងណាក្តីក្រុមការពារតំណែងជើងឯកខាងលើ នៅតែរកបានច្រើនជាងថៃហ្គឺ៣ពិន្ទុ និងឈរនៅចំណាត់ថ្នាក់លេខ២ ក្រោយស្វាយរៀងតែ១ពិន្ទុប៉ុណ្ណោះ។

ចំពោះការប៉ះគ្នា ៣លើកចុងក្រោយ ណាហ្គាឈ្នះ១ ថៃហ្គឺឈ្នះ១ និងស្មើម្តង។ ដូច្នេះកំណត់ត្រានេះ មានទៅមានមក។

គ្រូបង្វឹក មាស ចាន់ណា និង Oriol Mohedano ត្រូវបានគេមើលឃើញថា ជំនាញលើការរៀបចំបែបទំនើប និងចិត្តសាស្ត្រលើកទឹកចិត្តក្រុមយ៉ាងខ្លាំង។ លោក មាស ចាន់ណា មានបទពិសោធន៍ជាច្រើនក្នុងបាល់ទាត់កម្ពុជា រាប់តាំងពីនៅជាកីឡាករ ចំណែកលោកគ្រូថៃហ្គឺមានបទពិសោធន៍ក្រាស់ក្រែលដែរក្នុងមើលកីឡាករ តាំងពីនៅដឹកនាំភ្នំពេញក្រោនមកម្ល៉េះ។

ក្រៅពីគូជក់ចិត្តនេះ លីគកំពូលកម្ពុជាក៏មានការប្រកួតល្អមើលជាច្រើនទៀតដូចជា៖

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT