តាមសារព័ត៌មានមួយក្នុងនៅទីក្រុងបាងកក ប្រទេសថៃ បានឲ្យដឹងថា យុវជនមួយរូប ដែលមានអាយុ ២១ឆ្នាំ បានបង្ហើបពីរឿងផ្ទាល់ខ្លួនថា គាត់បានសន្សំលុយយូរមកហើយ សម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ ដោយទទួលធ្វើនូវការងារចុងម៉ោង ដើម្បីបង្កើនប្រាក់ចំណូល ដូច្នេះរូបគេអាចធ្វើការភ្នាល់បាន ដោយគ្រោងនឹងចាក់ពី ៥ពាន់ ទៅ ២ម៉ឺនបាត សម្រាប់ប្រកួតនិមួយៗ ។
យុវជនរូបនោះបន្ថែមថា « លុយទាំងអស់ដែលខ្ញុំបានចំណាយទៅលើការភ្នាលនោះ ជាលុយដែលខ្ញុំបានមកពីការងារផ្ទាល់ខ្លួនរបស់ខ្ញុំ អញ្ចឹងវាមិនជះឥទ្ធិពលមកលើខ្ញុំឡើយ ប្រសិនបើចាញ់ ព្រោះលុយទាំងនោះមិនមែនជាលុយដែលខ្ញុំទៅខ្ចីពីនរណាម្នាក់ឡើយ ។ »
បើទោះបីជាស្ថិតិនៃការចាញ់ច្រើនជាងឈ្នះ ក៏យុវជនសញ្ជាតិថៃរូបនោះ មិនមានការសោកស្តាយចំពោះការភ្នាល់បាល់ឡើយ ។ ប្រភពដដែលបញ្ជាក់ ។
សូមជម្រាបថា សម្រាប់ថ្ងៃបើកឆាកនេះផងដែរ ក្រុមម្ចាស់ផ្ទះរុស្ស៊ី នឹងត្រូវប្រកួតទល់នឹងក្រុម អារ៉ាប៊ីសាអូឌីត វេលាម៉ោង ១០យប់ ថ្ងៃទី ១៤ ខែ មិថុនា នៅកីឡដ្ឋាន Luzhniki ៕