ខ្សែការពារ Dani Alves ត្រូវបានក្លឹប PSG ផ្ដល់កុងត្រា១ឆ្នាំទៀត ប៉ុន្តែរូបគេបែរជាមិនទាន់សម្រេចចិត្តក្នុងការបន្ដកុងត្រាជាមួយក្លឹបអ្នកមានបារាំងនេះឡើយ។
ការមិនព្រមបន្ដកុងត្រាភ្លាមៗនេះដែរ ដោយសារតែកីឡាករប្រេស៊ីលរូបនេះ មានបំណងចង់ទៅលេងនៅលីគកំពូលអង់គ្លេសម្ដង មុនបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួន។ Alves ជឿជាក់ថារូបគេនៅមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈានជើងចូលលីគនេះ ជាមួយក្រុមខ្លាំងៗ ដើម្បីទទួលបានបទពិសោធបន្ថែម។ ខ្សែការពារឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់នេះ លេងនៅអេស្ប៉ាញ អ៊ីតាលី បារាំង ប៉ុន្តែអង់គ្លេសជាប្រទេសមួយខ្លួនមិនធ្លាប់លេងនៅឡើយ។
កាលពីឆ្នាំ២០១៧កន្លងទៅ មានក្លឹប៣នៅអង់គ្លេស Chelsea , Man City និង Man Utd ចង់បានកីឡាករវ័យ៣៦ឆ្នាំរូបនេះ។ ដូច្នេះហើយ នៅឆ្នាំនេះរូបគេរំពឹងថានឹងមានក្លឹបបន្ដចង់បានរូបគេដូចគ្នា៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET