Real Madrid ​យល់​ព្រម​តម្លៃ​ខ្លួន Jovic ​ជាង​៥២​លាន​ផោន​ហើយ​

ក្រុម Real Madrid ​បាន​យល់​ព្រម​ទិញ​យក​ខ្សែ​ប្រយុទ្ធ Jovic ​របស់​ក្រុម Frankfurt ​ក្នុង​តម្លៃ​ខ្លួន​ជាង​៥២​លាន​ផោន​ហើយ ​ដោយ​អាច​នឹង​ប្រកាស​នៅ​ដើម​ខែ​ក្រោយ។

Luka Jovic ​ជា​កីឡាករ​ដែល​ក្រុម Frankfurt ​ខ្ចី​ជើង​ពី Benfica ​មក​នៅ​រដូវ​កាល​មុន ​ហើយ​ទើប​ទិញ​ផ្ដាច់​យក​នៅ​ឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ។ លេង​បាន​យ៉ាង​ល្អ ​៤៧​ប្រកួត ​រក​បាន​២៧​គ្រាប់ ​ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​រូប​នេះ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​រហូត​មាន​ការ​ចរចា​ទិញ​យក​កើត​ឡើង។ ​បើ​តាម​ប្រភព​បញ្ជាក់​ថា​ក្រុម​របស់​លោក Zidane ​បាន​ព្រម​ទិញ​សែប​រូប​នេះ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​ជាង​៥២​លាន​ផោន។

​ប្រសិន​បើ​លក់​ទៅ​ឱ្យ​ក្រុម​នៅ​អេស្ប៉ាញ​មែន ​ក្រុម​ Frankfurt ​នឹង​ត្រូវ​ឱ្យ​១០​លាន​ផោន​ទៅ​ក្រុម Benfica ដែល​នេះ​ជា​លក្ខខណ្ឌ​មួយ​រវាង​ក្លឹប​ទាំង​ពីរ៕

ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT