តោកំណាចអង់គ្លេសនឹងត្រូវប៉ះគ្នាជាមួយហូឡង់ ស្របពេលព័រទុយហ្គាល់ត្រូវជួបស្វីសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Nations League។
នៅសល់រយៈពេលជាង ៣ សប្តាហ៍ទៀតទម្រាំឈានចូលមកដល់អ្នកចាត់ការលោក Gareth Southgate ក៏សម្រេចបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២៧ រូបជាផ្លូវការ ដោយក្នុងនោះគេក៏សង្កេតឃើញមានវត្តមាន Harry Kane ដែលជាខ្សែប្រយុទ្ធសំខាន់មួយរូប ត្បិតអីសព្វថ្ងៃកំពុងជួបបញ្ហារបួសមិនប្រាកដប្រជាជាមួយ Spurs នៅ UCL ក៏ដោយក្តី។
ការប្រកួតដែលត្រៀមនឹងចូលមកដល់នាថ្ងៃទី ៦ មិថុនា ក្រុមអង់គ្លេសនឹងប្រើប្រាស់បេក្ខភាព ២៧ រូបដូចខាងក្រោម៖
អ្នកចាំទី
Jack Butland (Stoke City), Jordan Pickford (Everton), Tom Heaton (Burnley)
ខ្សែការពារ
Trent Alexander-Arnold, Joe Gomez ( Liverpool), Ben Chilwell, Harry Maguire ( Leicester City), Michael Keane (Everton), John Stones, Kyle Walker ( Manchester City), Danny Rose, Kieran Trippier ( Tottenham Hotspur)
ខ្សែបម្រើ
Dele Alli, Eric Dier, Harry Winks (Tottenham Hotspur),Jordan Henderson (Liverpool), Ross Barkley (Chelsea), Declan Rice (West Ham), Fabian Delph (Manchester City), Jesse Lingard (Manchester United), James Ward-Prowse, Nathan Redmond (Southampton)
ខ្សែប្រយុទ្ធ
Marcus Rashford (Manchester United), Jadon Sancho (Borussia Dortmund/GER), Harry Kane (Tottenham Hotspur), Callum Wilson (Bournemouth), Raheem Sterling (Manchester City)
ប្រភព: BeSoccer
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET