Zaha ​ប្រាប់ Crystal Palace ​ថា​រូបគេ​ចង់​ចាកចេញ​​ហើយ​

ខ្សែ​ប្រយុទ្ធ Zaha ​បាន​ប្រាប់​ទៅ​ក្លឹប Crystal Palace ​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្លឹប​នេះ​ហើយ ​ដើម្បី​ស្វែង​រក​ក្រុម​មួយ​មាន​កៅអី​លេង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប។

ក្រុម Crystal ​ក៏​មិន​ឃាត់​ទុក​រូបគេ​ដែរ ប៉ុន្តែ​តម្លៃ​ខ្លួន​ដែល​អាច​នឹង​ឱ្យ​គេ​ចាកចេញ​នោះ​គឺ​៨០​លាន​ផោន​ឯ​ណោះ។ ​ហើយ​ក្លឹប​ដែល​កំពុង​ទាក់ទង​ចង់​បាន​រូបគេ​គឺ​ក្រុម Manchester United ​ដែល​លោក Solskjaer ​ចង់​បាន​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន។ តម្លៃ​ដល់​៨០​លាន​ផោន​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​ស្ទាក់ស្ទើរ​វិញ​ដែរ ហើយ​នឹង​អាច​បន្ដ​ការ​ចរចា​ដើម្បី​បញ្ចុះ​តម្លៃ​ជាង​នេះ​បន្តិច។

កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ ​ក៏​ជា​អតីត​កីឡាករ Man Utd ​ផង​ដែរ​នៅ​ពី​ឆ្នាំ​២០១៣​ដល់​២០១៥ ប៉ុន្តែ​មិន​សូវ​បាន​ចូល​លេង​ឡើយ ដោយ​ត្រូវ​បាន​ក្លឹប​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​រហូត។ ដល់​ឆ្នាំ ២០១៥ ​ទើប​ក្រុម Crystal ​សម្រេច​ចិត្ត​ទិញ​យក ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ គោលដៅ​របស់ Wilfried Zaha ​គឺ​ចង់​ទៅ​លេង​នៅ​ក្លឹប​មួយ​ដែល​អាច​លេង​ពាន​រង្វាន់ UEFA Champions League ​បាន៕ប្រភព៖ Dailymail

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT