Griezmann៖ “ម្ចាស់​អាវ​លេខ​ ៧ ម្នាក់​នេះ​គត់ ដែល​ខ្ញុំ​ប្រាថ្នា​ចង់​លេង​ជាមួយ”

ក្រោយ​ប្រកាស​ចាកចេញ​ពី Atletico Madrid កាល​ពី​ពេល​ថ្មីៗ​នេះ Griezmann ក៏​បាន​សើរើ​ដល់​ការ​ពេញ​ចិត្ត​វីរបុរស​របស់​ខ្លួន​មួយ​រូប ដែល​មាន​ប្រើប្រាស់​អាវ​លេខ ៧ ដូច​គ្នា។ នោះ​គឺ David Beckham ជា​អតីត​កីឡាករ​អង់គ្លេស​និង​ធ្លាប់​ចាយ​ពេល​ច្រើន​ឆ្នាំ​នៅ​បណ្ដា​ក្លឹប​កំពូល។

Griezmann បាន​និយាយ​ថា៖ “តាម​រយៈ​រូបរាង​និង​របៀបរបប​របស់​គាត់ ​Beckham គឺ​ជា​តារា​គំរូ​របស់​ខ្ញុំ ពោល​គឺ​គាត់​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​ចង់​លេង​ជាមួយ ដោយ​ខ្ញុំ​តែងតែ​មើល​ឃើញ​ថា​គាត់​អស្ចារ្យ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន”។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ថែម៖ “ខ្ញុំ​ពិត​ជា​ចង់​ជួប​គាត់ ត្បិត​អី​ខ្ញុំ​មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ តែ​ខ្ញុំ​គិត​ថា​គាត់​អាច​នឹង​ស្តាប់​ភាសា​អេស្ប៉ាញ​បាន​ខ្លះ ​ក្រោយ​គាត់​ចាយ​ពេល ៤ រដូវ​កាល​នៅ Real ហើយ​ខ្ញុំ​ពាក់​លេខ ៧ នៅ Atletico និង​ជម្រើស​ជាតិ​បារាំង ក៏​ដោយ​សារ David Beckham ​មួយ​ទៀត​ហេតុផល​ខ្ញុំ​ពាក់​អាវ​ដៃ​វែង​ញឹកញាប់​ក៏​ចង់​ធ្វើ​ដូច​គាត់​ដែរ”។ ប្រភព:Mirror

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT