មនុស្សសរុប ៧២២ នាក់ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសង ចាប់ពីដើមខែឧសភាមកដល់ថ្ងៃបើកឆាក World Cup

គ្រាដែលការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលឈានចូលមកដល់ថ្ងៃបើកឆាកហើយនោះ គេសង្គេតឃើញថានៅតាមគេហទំព័រភ្នាល់បាល់ជាច្រើនកំពុងមមាញឹកជាមួយនឹងដំណើរការប្រតិបត្តិការ ដាក់បញ្ចូលប្រាក់ទៅក្នុងគណនីដើម្បីធ្វើការភ្នាល់ ។

ជាក់ស្តែងនៅក្នុងប្រទេសថៃ បើតាមការបង្ហាញតួរលេខរបស់អាជ្ញាធរបានបង្ហាញថា មនុស្សសរុប ៧២២ នាក់ ត្រូវបានឃាត់ខ្លួន ដោយសារតែពួកគេត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងករណីល្បែងស៊ីសង ។

ក្នុងចំណោមមនុស្សទាំងនោះ មាន ៥ នាក់ជាអ្នកផ្តល់សេវា និង ៧១៥ នាក់ជាអ្នកលេងល្បែង ស្របពេលដែល ២ នាក់ទៀតធ្វើការឱ្យអ្នកផ្តល់សេវាកម្មគ្រប់គ្រងអតិថិជន។ ប្រភពដដែលបន្ថែម ។

ទន្ទឹមនឹងនេះដែរ មជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅឯសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានប៉ាន់ប្រមាណថាយ៉ាងហោចណាស់ទឹកប្រាក់ចំនួន 783 ពាន់លានបាត ត្រូវបានបញ្ចូលនិងចែកចាយក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃអំឡុងពេលព្រឹត្តិការណ៍ World Cup 2018 នេះ ។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃបើកឆាកនេះផងដែរ ក្រុមម្ចាស់ផ្ទះរុស្ស៊ី នឹងត្រូវប្រកួតទល់នឹងក្រុម អារ៉ាប៊ីសាអូឌីត វេលាម៉ោង ១០យប់ ថ្ងៃទី ១៤ ខែ មិថុនា នៅកីឡដ្ឋាន Luzhniki ៕

  • មនុស្សសរុប ៧២២ នាក់ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសង ចាប់ពីដើមខែឧសភាមកដល់ថ្ងៃបើកឆាក World Cup