យោងតាមសារព័ត៌មាន BBC Sport បានចុះផ្សាយថាក្លឹបយក្សបារាំង Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់ចែចូវកីឡាករ Roberto Firmino របស់ហង្សក្រហម Liverpool នាទីផ្សារដោះដូររដូវក្តៅខាងមុខនេះ។
ប្រភពបានចុះផ្សាយថាអ្នកចាត់ការលោក Thomas Tuchel ហាក់ឲ្យតម្លៃលើកីឡាករប្រេស៊ីលរូបនេះជាខ្លាំង ប៉ុន្តែស្ថានភាពក៏ស៊ីសងលើចំណាត់ការពីថ្នាក់លើ ទាក់ទិននឹងអនាគតរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ថាអាចបន្តនៅ PSG នារដូវកាលក្រោយឬក៏អត់។
សម្រាប់ Firmino ដែលមានភាគរយមកចូលរួមនៅ PSG ឬអត់ ក៏ស្ទង់មើលតាមស្ថានភាពរបស់ Liverpool ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Jurgen Klopp មានប្រកួតពិសេសមួយសេសសល់នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League។ សម្រាប់កីឡាករវ័យ ២៧ ឆ្នាំរដូវកាលនេះឈរនៅ Top Scorer លំដាប់ទី ៣ ឲ្យក្លឹបនិងលំដាប់ទី ១៦ ប្រចាំក្របខ័ណ្ឌក្រោយរកបាន ១២ គ្រាប់។
ចាយពេល ៤ រដូវកាលសរុបនៅ Anfield កីឡាកររូបនេះបង្ហាញខ្លួនសរុបបាន ១៩១ លើកហើយ និងរកបានគ្រាប់បាល់ចំនួន ៦១ លើក។ ប្រភព: Sportsmole
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET