ក្រុម Real Madrid ត្រៀមលក់កីឡាករចេញ១៤នាក់ នៅរដូវក្ដៅខាងមុខនេះ ដើម្បីមានកន្លែងយកកីឡាករថ្មីមកពង្រឹងក្រុមនិងប្រជែងយកពានរង្វាន់ La Liga ។
លោក Zidane នឹងកែប្រែក្រុម Real Madrid ទាំងមូលតែម្ដងនៅរដូវកាលថ្មីខាងមុខ។ ការកែក្រុមនេះ គឺតម្រូវឱ្យលោក លក់កីឡាករចេញរហូតដល់១០នាក់ ដើម្បីមានកន្លែងនាំកីឡាករថ្មីចូល។ កីឡាករទាំងអស់ដែលអាចនឹងចាកចេញពី Real នោះរួមមាន Keylor Navas, James Rodriguez , Gareth Bale , Jesus Vallejo , Theo Hernandez , Sergio Reguilon , Dani Ceballos , Marcos Llorente , Mateo Kovacic , Martin Odegaard , Oscar Rodriguez , Lucas Vazquez , Brahim Diazនិង Mariano Diaz ។
លក់កីឡាករច្រើនយ៉ាងនេះ បំណងរបស់ Zidane គឺចង់បានកីឡាករ៣នាក់សិន គឺ Eden Hazard , Luka Jovic និង Pogba ជាដើម។ យ៉ាងណាមិញ ទីផ្សារដោះដូរនឹងបើកនៅដើមខែខាងមុខនេះ ដូច្នេះរង់ចាំមើលទាំងគ្នា ថានរណានឹងចេញ នរណានឹងចូលវិញ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET