ខ្សែប្រយុទ្ធ Higuain ទំនងជាត្រូវត្រលប់ទៅក្រុម Juventus វិញហើយ ក្រោយពីក្រុម Chelsea មិនព្រមបន្ដខ្ចីជើងរូបគេទៀតនៅរដូវកាលក្រោយ។
កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើនេះ លេងឱ្យ Chelsea បាន២១ប្រកួត និងរកបាន៥គ្រាប់ ចាប់តាំងពីមកចូលរួមជាមួយក្រុមកាលពីខែមករាកន្លងទៅ ក្នុងកុងត្រាខ្ចីជើង៦ខែ។ ក្នុងកុងត្រានោះដែរ បានចែងថាប្រសិនបើក្រុមតោខៀវចង់ខ្ចីជើងបន្ដទៀតនឹងត្រូវបង់ជាង១៥លានផោនទៀតក្នុង១រដូវកាល ហើយបើចង់ទិញផ្ដាច់ក៏បាន ក្នុងតម្លៃខ្លួនជាង៣១លានផោន។
យ៉ាងណាមិញ ទម្រង់លេងមិនល្អនៅអង់គ្លេស៦ខែមកនេះ បានធ្វើឱ្យក្រុមរបស់លោក Sarri សម្រេចមិនបន្ដយករូបគេទៀតឡើយ។ ដូច្នេះ Higuain នឹងត្រូវទៅលេងនៅ Juventus វិញហើយ។ បើយោងតាមប្រភពនៅអ៊ីតាលី ក្រុមសេះបង្កង់ប្រហែលមិនយករូបគេលេងទៀតទេ ដោយអាចនឹងលក់ចេញឬបន្ដដាក់ឱ្យក្រុមដទៃខ្ចីជើងទៀតហើយ៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET