មានប្រភពជាច្រើនបានចុះផ្សាយថា Chelsea នៅតែសម្រេចចិត្តបណ្ដេញលោក Sarri ចោលដដែល បើទោះជាលោកជួយក្រុមបានជាប់ក្នុង Top4 ហើយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Europa League ក៏ដោយ។
ការចង់បណ្ដេញចេញនេះដែរ គឺក្រុមតោខៀវចង់យក Lampard អតីតកីឡាកររបស់ខ្លួនមកដឹកនាំវិញ ព្រោះរូបគេកំពុងមានស្នាដៃធំ និងដឹកនាំក្រុម Derby បានល្អមែនទែន។ មួយវិញទៀតបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងលោក Sarri និងអ្នកគាំទ្រក៏មិនល្អដែរ ដូច្នេះហើយទើបបានជាក្លឹប Chelsea ចង់បណ្ដេញលោកចេញពីតំណែងតែម្ដង។
Lampard ធ្លាប់លេងឱ្យ Chelsea ៦៤៨ប្រកួត រកបាន២១១គ្រាប់ អំឡុងពេល១៣ឆ្នាំ។ បច្ចុប្បន្នលោកកំពុងតែដឹកនាំក្រុម Derby County ហើយឡើងប៉ះក្រុម Aston Villa យកកៅអីចុងក្រោយ Premier League ហើយ៕ប្រភព៖ Foxsports
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET