អតីតកីឡាករនៅក្លឹប Juventus និង Manchester United លោក Patrice Evra បានប្រមើលមើលថាអនាគតរបស់ Paul Pogba នៅក្លឹបបិសាចក្រហមនឹងមិនអាចបន្តទៅមុខទៀតបាននោះទេ ពោលគឺកីឡាករបារាំងនឹងត្រូវចាកចេញក្នុងពេលខាងមុខនេះ។
អ្នកគាំទ្របានស្រែករិះគន់និងរំអុកឲ្យលោក Ole ដក Pogba ចេញពីក្លឹប ឆ្លើយតបទៅនឹងទម្រង់លេងដែលធ្វើមិនបានល្អទាល់តែសោះក្នុងបរាជ័យនៅប្រកួតចុងក្រោយទល់ Cardiff City។ ជុំវិញសកម្មភាពនេះលោក Evra បានបញ្ជាក់ Sky Sports UK ដូច្នោះថា៖ “ពិតណាស់ខ្ញុំគិតថាគាត់នឹងចាកចេញពី United”។
លោកបន្ត៖ “ព្រោះពេលយើងលេងនៅក្លឹបដែលយើងស្រលាញ់ តែនេះខ្ញុំមិនមែនការពារ Paul ទេ តែមើលទៅប្រកួតចុងក្រោយគឺអ្នកគាំទ្របានសម្លាប់ទឹកចិត្តគាត់”។ ប្រភព: Calciomercato
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET