ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន L’Equipe លោក Jose Mourinho ត្រូវបានគេចោទសួរជុំវិញបំណងនៃការមកដឹកនាំក្លឹបយក្សបារាំង Paris Saint-Germain ប៉ុន្តែតាមការឆ្លើយឆ្លងត្រលប់មកវិញ លោកបានផ្ត់ល់នូវចម្លើយដ៏សមស្របមួយ។
អតីតគ្រូចាស់នៅបិសាចក្រហមនិយាយថា៖ “វាមិនអាចទៅរួចនោះទេ ព្រោះអ្នកមិនអាចទៅដឹកនាំក្លឹបណាដែលកំពុងមានអ្នកដឹកនាំរួចស្រេចនោះឡើយ សម្រាប់ PSG ជាក្លឹបដែលពោរពេញដោយកីឡាករលំដាប់កំពូល តែពួកគេមិនទាន់បានឈ្នះពានរង្វាន់អឺរ៉ុប នេះហើយជារឿងដែលសំខាន់បំផុត”។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ក៏បន្ថែម៖ “ខ្ញុំធ្លាប់បានជជែកជាមួយអ្នកចាត់ការដទៃ ដោយថាអ្នកអាចមានគុណភាពគ្រប់គ្រាន់ តែបើចុងបញ្ចប់នៃអាជីពអ្នកមិនទាន់ឈ្នះពានរង្វាន់អឺរ៉ុប នោះអ្នកប្រៀបដូចនឹងបាត់បង់អ្វីម្យ៉ាង”។ ប្រភព:BeSoccer