សហព័ន្ធបាល់ទាត់ UEFA បានសម្រេចឱ្យលោក Skomina ក្លាយជាអាជ្ញាកណ្ដាលកាត់សេចក្ដីវគ្គផ្ដាច់ព្រ័ត្រ Champions League រវាងក្រុម Liverpool និង Spurs នៅវគ្គផ្ដាច់ព្រ័ត្រ។
លោក Skomina ជាអាជ្ញាកណ្ដាលដែលអ្នកគាំទ្រនៅអង់គ្លេសស្គាល់ច្បាស់។ លោកជាអ្នកចាត់ការដំបូងដែលបានប្រើប្រាស់បច្ចេកវិទ្យា VAR ហើយលោកបានដឹកនាំការប្រកួត៥ប្រកួតរបស់ Liverpool គឺក្រុមហង្សក្រហមចាញ់៤លើកទៅហើយ។ កត្តានេះហើយ បានជាគេគិតថាវត្តមានរបស់អាជ្ញាកណ្ដាលសញ្ជាតិស្លូវ៉ាគីរូបនេះ នឹងអាចធ្វើឱ្យក្រុមរបស់លោក Klopp មិនសប្បាយចិត្តនោះទេ។
លោក Skomina នេះក៏មានកំណត់ត្រាមិនល្អសម្រាប់ក្រុមនៅអង់គ្លេសផងដែរ។ ជាក់ស្ដែងលោកដឹកនាំប្រកួតអង់គ្លេសចាញ់បែលហ្សិកនៅ World Cup ហើយក៏ធ្លាប់ដឹកនាំប្រកួតក្រុមអង់គ្លេសចាញ់អ៊ីស្លង់នៅ Euro 2016 ផងដែរ។ នៅឆ្នាំ២០១២ លោកបានដឹកនាំប្រកួតរវាងក្រុម Chelsea ទល់ AT Madrid ដែលគ្រានោះគឺ AT Madrid ឈ្នះ ៤-១ ទៀត៕ប្រភព៖ Dailymail
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET